ជំហ៊ានដំបូងក្នុងទឺកដីភ្នំពេញ

ខ្ញុំធ្លាប់ជាសិស្សម្នាក់មកពីខេត្តបាត់ដំបង ហើយត្រូវធ្វើដំណើរប្រមាណ៣០០គីឡូម៉ែត្រពីស្រុកកំណើត ទៅភ្នំពេញក្នុងគោលបំណងតែមួយគត់គឺ ការបន្តការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ជុំហ៊ានដំបូងក្នុងទឹកដីទីក្រុងនេះ គឺវាពិតជាពិបាកណាស់ក្នុងការរស់នៅរបស់ក្នុងជនបទដូចជារូបខ្ញុំបាទផ្ទាល់។ ដែលការលំបាកទាំងនេះគឺរាប់បញ្ចូលទាំងការហូបចុក, ស្លៀកពាក់, ស្នាក់នៅ ហើយជាពិសេសក្នុងពេលដែលមានជម្ងឺ(គ្រុន, ផ្ដាស់សាយ ជាដើម) គឺខ្លួនឯងផ្ទាល់នេះហើយដែលត្រូវរត់រកថ្នាំសង្កូវ ឫពេលខ្លះបើសិនជាធ្ងន់ធ្ងរ ត្រូវទៅជួបគ្រូពេទ្យ។ ជារៀងរាល់ពេលដែលខ្ញុំដកថវិការដើម្បីចំណាយលើការចាយវាយអ្វីមួយ គឺត្រូវគិតដល់ជានិច្ចនូវការសន្សំសន្ចៃទុកបំរុងក្នុងករណីដែល លុយប៉ាម៉ាក់ផ្ញើរមានការយឺតយ៉ាវដោយប្រការណាមួយ។
ទោះជាមានឧបសគ្គតែងតែបានមករំខានខ្ញុំយ៉ាងណាក្ដី ក៏ខ្ញុំសូមអរគុណដល់ពូកគេទាំងនោះ ព្រោះបានជួយបង្រៀនខ្ញុំ, លត់ដំខ្ញុំ អោយខ្លាយជាមនុស្សរឹងមាំម្នាក់ក្នុងសង្គម។ លើសពីនេះទៅទៀតវាបានបង្ហាញអោយខ្ញុំបានយល់នូវភាពអត់ឃ្លាន, ការមាក់ងាយ, ភាពឯកកោ ថាតើវាមានរស់ជាតិយ៉ាងណា? ទាំងនេះធ្វើអោយខ្ញុំយល់យ៉ាងច្បាស់នូវ តម្លៃនៃការថែទាំ, ថ្នាក់ថ្នម, ផ្គត់ផ្គង់, ប្រដាំទួន្មាន និងសេចក្ដីស្រលាញ់របស់មិតាមិតា របស់ខ្ញុំមកលើកូន ថាតើវាមានតម្លៃខ្លាំងប៉ុណ្ណា។
កូនសូមអគុណដល់លោកអ្នកមានគុណទាំងពីរដែលបានផ្ដល់ថ្ងៃដ៏មានអត្ថន័យនេះដល់កូន...