Tuesday, June 20, 2006

ជំហ៊ាន​ដំបូង​ក្នុង​ទឺក​ដី​ភ្នំពេញ


ខ្ញុំ​ធ្លាប់​ជា​សិស្ស​ម្នាក់​មក​ពី​ខេត្ត​បាត់ដំបង ហើយ​ត្រូវ​ធ្វើ​ដំណើរ​ប្រមាណ​៣០០​គីឡូ​ម៉ែត្រ​​ពី​ស្រុក​កំណើត ទៅ​ភ្នំពេញ​ក្នុង​គោលបំណង​តែ​មួយ​គត់​គឺ ការ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​នៅ​ឯ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ជុំហ៊ាន​ដំបូង​ក្នុង​ទឹកដី​ទីក្រុង​នេះ គឺ​វា​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​រស់​នៅ​របស់​ក្នុង​ជនបទ​ដូច​ជា​រូប​ខ្ញុំបាទ​ផ្ទាល់​។ ដែល​ការ​លំបាក​ទាំង​នេះ​គឺ​រាប់​បញ្ចូល​ទាំង​ការ​ហូប​ចុក​, ស្លៀកពាក់, ស្នាក់នៅ ហើយ​ជា​ពិសេស​ក្នុង​ពេល​ដែល​មាន​​ជម្ងឺ​(គ្រុន, ផ្ដាស់សាយ ជាដើម) គឺ​ខ្លួន​ឯង​ផ្ទាល់​នេះ​ហើយ​ដែល​ត្រូវ​រត់​រក​ថ្នាំ​សង្កូវ​ ឫ​ពេល​ខ្លះ​បើ​សិន​ជា​ធ្ងន់ធ្ងរ ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​។ ជា​រៀងរាល់​ពេល​ដែល​ខ្ញុំ​ដក​ថវិការ​ដើម្បី​ចំណាយ​លើ​ការ​ចាយវាយ​អ្វី​មួយ គឺ​ត្រូវ​គិត​ដល់​ជា​និច្ច​នូវ​ការ​សន្សំសន្ចៃ​ទុក​បំរុង​ក្នុង​ករណី​ដែល​ លុយ​ប៉ាម៉ាក់​ផ្ញើរ​មាន​ការ​យឺតយ៉ាវ​ដោយ​ប្រការ​​ណាមួយ។

ទោះជា​មាន​ឧបសគ្គ​តែងតែ​បាន​មក​រំខាន​ខ្ញុំ​យ៉ាងណា​ក្ដី ក៏​ខ្ញុំ​សូម​អរគុណ​ដល់​ពូកគេ​ទាំង​នោះ ព្រោះ​បាន​ជួយ​បង្រៀន​ខ្ញុំ, លត់ដំ​ខ្ញុំ អោយ​ខ្លាយ​ជា​មនុស្ស​រឹងមាំ​ម្នាក់​ក្នុង​សង្គម។ លើស​ពីនេះ​ទៅ​ទៀត​វា​បាន​បង្ហាញ​អោយ​ខ្ញុំ​បាន​យល់​នូវ​ភាព​អត់ឃ្លាន​, ការ​មាក់ងាយ​, ភាព​ឯកកោ ថា​តើ​វា​មាន​រស់ជាតិ​យ៉ាង​ណា​? ទាំងនេះ​ធ្វើ​អោយ​ខ្ញុំ​យល់​យ៉ាង​ច្បាស់​នូវ​ តម្លៃ​នៃ​ការ​ថែទាំ, ថ្នាក់ថ្នម, ផ្គត់ផ្គង់, ប្រដាំ​ទួន្មាន និង​សេចក្ដី​ស្រលាញ់​របស់​មិតា​មិតា របស់​ខ្ញុំ​មក​លើ​កូន ថា​តើ​វា​មាន​តម្លៃ​ខ្លាំង​ប៉ុណ្ណា។
កូន​សូម​អគុណ​ដល់​លោក​អ្នក​មាន​គុណ​ទាំង​ពីរ​ដែល​បាន​ផ្ដល់​ថ្ងៃ​ដ៏មាន​អត្ថន័យ​នេះ​ដល់​កូន...

4 Comments:

At 1:06 PM, Blogger Vichea said...

I love this pic nas, honey...
how can u do that?

 
At 6:15 PM, Blogger aphiwad said...

I have only a sentence for u, brother: "A nice paragraph with real feeling expression"(some's happening to me 2). But I want you to check your paragraph again, cos some word is not correct. Like the word "Knong" in line13 and the word "Klay" in line27. Thank. Go on, brother chhlogn!

 
At 11:37 PM, Blogger TITH Sakal said...

អីគេ ! មិនជឿរ៉េ ! ហេស ហេស !!!

 
At 12:51 PM, Blogger Sophal MOK said...

Is it angry manner?,oh I'm just kidding.
you have token this picture in your room right?
:))

 

Post a Comment

<< Home